khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និង នាយប៉ុស្តិ៍នគរបាល ក្នុងស្រុកស្វាយទាប
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុំ សារឹទ្ធ អនុប្រធាន ឯកឧត្តម គឹម ធា ឯកឧត្តម
    ម៉ែន ស៊ីផាន់ ឯកឧត្តម គង់ មុនីកា សមាជិកក្រុមសមាជិក
    ព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឱ្យលោកជំទាវ មាន
    សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំ
    ស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ឃុំរមាំងថ្កោល ឃុំស្វាយរំពារ និងឃុំសំបួរ ក្នុងស្រុកស្វាយទាបខេត្តស្វាយរៀង នារសៀលថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំរមាំងថ្កោល ដោយមានអ្នកចូលរួមសរុបចំនួន៣២នាក់។

    ពិធីសំណេះសំណាលនេះ រៀបចំឡើង ដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងជាមួយនឹងអង្គបោះឆ្នោត (សមាជិកក្រុម
    ប្រឹក្សាឃុំ) ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា របស់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail